នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជាថ្ងៃពិសេស ថ្ងៃជោគថ្ងៃជ័យសិរីសួស្តី ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៉ឹង សុខលី ជាប្អូនប្រុសថៅកែក្រុមហ៊ុនរស្មីហង្សមាស ដែលបានប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ។ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានគេរៀបចំតុបតែងយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញ តាំងពីល្ងាចមិញមកម្លេះ។

នាព្រឹកនេះផងដែរ គឺជាកម្មវិធីហែរជំនូន យើងសង្កេតឃើញមានភ្ញៀវកិត្តិយសជាច្រើនមានទាំងថ្នាក់ដឹកនាំធំៗ និងមិត្តភក្តិសិល្បៈរួមអាជីពជាមួយគ្នា បាននាំគ្នាចូលរួមយ៉ាងច្រើនកុះករ៕