បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់មិនខានក្រុមគ្រួសារត្រកូល “ខាត់” ដែលជាក្រុមតន្ត្រីបុរាណ នាំមុខដោយអ្នកនាង ខាត់ សុឃីម តារាពហុជំនាញល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា។ ថ្មីៗនេះប្អូនប្រុសរបស់អ្នកនាង គឺលោក ខាត់ ចំរើន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងដោយលោកបានរៀបចំឡើងផ្ទះថ្មីយ៉ាងធំស្កឹមស្កៃ ដោយកម្លាំងញើសឈាមដែលខ្លួនបានសន្សំជាច្រើនឆ្នាំ។

ក្នុងនោះអ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារជូនពរដល់រូបលោកផងដែរ ដោយនាងបានសរសេររៀបរាប់ថា «ទីបំផុតឯងធ្វើផ្ទះ អោយប្រពន្ធកូនឯងបាននៅហើយ (អាប្អូន ខាត់ចំរេីន តន្រ្តីសម័យនិងបុរាណ ល្អណាស់) បងជូនពរអោយឯង រកសុីមាន មាន បាន បាន ទុក ទុក ក្នុង ធនាគា លុយៗៗៗ»៕