លោក សាន្ត ប៊ុនធឿន ដែលជាចាងហ្វាងកាសែតមួយរូប មានឈ្មោះបោះសំលេងនៅលើបណ្តាញសង្គម Facebook និងមានឈ្មោះល្បីនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។ ថ្មីៗនេះដែរ លោក សាន្ត ប៊ុនធឿន ក៏បានទម្លាយប្រវត្តិពិតរបស់ពូឃ្លាំង ដែលជា DJ ធ្លាប់មានឈ្មោះបោះសំលេងខ្លាំងនៅលើសង្គមសិល្បៈ ហើយក៏បាត់មុខមួយរយៈធំ រួចទៅរស់នៅក្នុងខេត្តព្រះសីហនុ។

លោក សាន្ត ប៊ុនធឿន បានរៀបរាប់ដែរថា តាមពិតទៅពូឃ្លាំង មានស្រុកកំណើតនៅខេត្តព្រះសីហនុ និងកើតក្នុងត្រកូនមន្ត្រីមានមុខមាត់នៅក្នុងខេត្តនេះផ្ទាល់តែម្តង។ ដោយសារតែស្រលាញ់និងមាននិស្ស័យជាមួយសិល្បៈ ពូឃ្លាំង តែងព្យាយាមរកវិធីចូលច្រៀង ប៉ុន្តែមិនបានសម្រេចក៏ទៅរស់នៅសហរដ្ឋអាមេរិក អស់មួយរយៈ។ ក្រោយពេលត្រឡប់មកកម្ពុជាវិញ ពូឃ្លាំង ក៏បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ឡើងច្រៀននៅក្នុងកម្មវិធី A1 Concert របស់ស្ថានីយទូរទស្សន៍ CTN តាមរយៈអ្នកនាង យុគ ចិន្តា ហើយក៏ល្បីឈ្មោះដល់សព្វថ្ងៃ។ ក្រោយពេលលោក សាន្ត ប៊ុនធឿន ទម្លាយប្រវត្តិរបស់ពូឃ្លាំង ខ្ទេចគ្មានសល់រួចមក ស្រាប់តែ ពូឃ្លាំង បង្ហោះវិដេអូមួយបញ្ជាក់ថា តាមពិតទៅលោក សាន្ត ប៊ុនធឿន និងរូបលោក គឺជាមិត្តភក្រ័គ្នា ហើយពូឃ្លាំងក៏សរសើរលោក សាន្ត ប៊ុនធឿន មិនដាច់ពីមាត់ផងដែរ៕