កាលពីថ្មីៗនេះតារាចម្រៀងលោក G-Devith បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយលោកបានប្រកាសបើកផលិតកម្មចម្រៀងផ្ទាល់ខ្លួន។ មិនខុសពីអ្វីដែលខ្លួនបាននិយាយនោះឡើយ គឺលោកពិតជាបានធ្វើវាពិតមែនដោយផលិតកម្មរបស់លោកមានឈ្មោះថា DITWAY NATION ដែលមានលោកគឺជាប្រធានគ្រប់គ្រងផ្ទាល់តែម្តង។

ថ្មីៗនេះលោកក៏បានបង្ហាញសមាជិកថ្មីៗដែលជាតារាចម្រៀងប្រចាំផលិតកម្មរបស់លោកចំនួន៣រូបផងដែរ ដោយម្នាក់ៗសុទ្ធសឹងតែជាតារាថ្មី និងមានសមត្ថភាពខ្ពស់មិនធម្មតាដូចជាស្រីស្អាត ជា សុភ័ក្រនីន ដែលភាគច្រើនគេស្គាល់ថា Gabbie Elle ជាសមាជិកដំបូងអាចច្រៀង និង និពន្ធទំនុកច្រៀងទាំងភាសាខ្មែរ និងអង់គ្លេស។ សមាជិកទី២គឺលោក ឆៃដា ពិសិដ្ឋ ដែលត្រូវបានគេស្គាល់ថាជាក្មួយប្រុសកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រាប សុវត្ថិ ក៏បានចូលរួមជាសមាជិកដូចគ្នាដោយលោកជាតារាចម្រៀង និងផលិតបទភ្លេងថ្មី។ សមាជិកទី៣នោះគឺ Rith Acoustic ដែលជាអ្នកចម្រៀង និងនិពន្ធបទភ្លេងថ្មី។ កុំភ្លេចរង់ចាំតាមដាន និងគាំទ្រទាំងអស់គ្នាណា!