កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាសលោក អ៉ឹង សុខលី បានដឹកដៃគ្នាចូលពិធីមង្គលការបង្កការភ្ញាក់ផ្អើលជាខ្លាំង។ ពិធីហែរជំនូននាពេលព្រឹកមិញនេះគឺបានប្រព្រឹត្តឡើងយ៉ាងអធិកអធម ដោយមានកិត្តិយសចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមានមុខមាត់ជាច្រើននាក់។

ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចូលរួមផងដែរ។ សម្តេចទាំងពីរបានប្រទានកិត្តិយសចូលរួមក្នុងពិធីកាត់សក់របស់តារាស្រីឱក សុគន្ធកញ្ញាផងដែរ។ មហាជនជាច្រើនបានខំមិន និងចែករំលែកពេញបណ្តាញសង្គមដោយខំមិនជូនពរសម្តេចទាំងពីរ និងគូស្នេហ៍ថ្មីឲ្យមានសុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង៕