មហាជនជាច្រើនកំពុងមានការចាប់អារម្មណ៍ខ្លាំងចំពោះពិធីមង្គលការរបស់តារាចម្រៀងស្រីល្បីឈ្មោះប្រចាំប្រទេស គឺកញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសថៅកែផលិតកម្ម និងស្ថានីយទូរទស្សន៏ហង្សមាស គឺលោក អ៉ឹង សុខលី ដែលបានរៀបចំឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ជាមួយនឹងភ្ញៀវកិត្តិយសគ្រប់លំដាប់ រហូតដល់ថ្នាក់ដឹកនាំប្រទេសក៏បានអញ្ជើញចូលរួម ផ្តល់កិត្តិយសដល់គូស្វាមីភរិយាថ្មី មួយគូនេះផងដែរ។

ជាក់ស្តែងកាលពីល្ងាចមិញនៅក្នុងពិធីសូត្រមន្ត គេបានចាប់អារម្មណ៍យ៉ាងខ្លាំងនូវឈុតគ្រឿងអលង្ការរបស់កញ្ញា ឱក សុគន្ធកញ្ញា ដែលរំលេចជាមួយការដាំត្បូងធំៗពណ៌បៃតង យ៉ាងស្រស់ស្អាត។ ឈុតគ្រឿងអលង្ការនេះដែរក៏ត្រូវបានម្ចាស់ហាងលក់គ្រឿងអលង្ការ សេងចិន្តា ទម្លាយប្រាប់ពីតំលៃរបស់វា ដោយក្នុងនោះសម្រាប់ឈុតខ្សែ ក មានតំលៃដល់ទៅ $26,000 ក្រវិលតំលៃ $4,350 កងដៃ តំលៃ $8,550 និងចិញ្ចៀនមានតំលៃ $3,300 ដោយសរុបមួយឈុតល្ងាចមិញនេះមានតំលៃ $42,200៕