នាយ ចយ តារាកំប្លែងដែលមានមុខមាត់មិនសូវស្អាត តែមានប្រជាប្រិយភាពខ្ពស់។ បងប្អូនដែលនិយមមើលវីដេអូកំប្លែងមុខជាស្គាល់រូបលោកច្បាស់មិនខាន ព្រោះថាទោះបីជាខ្លួនមិនមុខមាត់មិនសូវស្អាត និងអំណោយផលពីធម្មជាតិក៏ពិតមែន តែសមត្ថភាពនិងទេពកោសល្យរបស់លោកធានាថាមិនឲ្យចាញ់គេនោះឡើយ។

និយាយពីជីវិតគ្រួសារវិញក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាយ៉ាងស្រស់ស្អាតរួចមក នាយ ចយ តែងថ្នាក់ថ្នម និងសាងស្នេហ៍យ៉ាងផ្អែមល្ហែម។ មុននេះបន្តិចភរិយារបស់លោកក៏បានបង្ហោះសារដែលធ្វើឲ្យមហាជនរំភើបជំនួស ដោយសរសេររៀបរាប់ថា «ទ្រាំបន្តិចទៅណាកូនសម្លាញ់ម៉ាក់ តិចទៀតយើងជិតបានជួបមុខគ្នាហើយ អោយប៉ាៗជួនទៅពេទ្យម្តង ប៉ាៗអង្គុយញញឹមរហូត គេបានឃើញកូនគេហ៎!»៕