ពិធីការនីរូបស្រស់កញ្ញា Jimmy ដែលគ្រប់គ្នាតែងតែឃើញរូបនាងនៅតាមកម្មវិធីធំៗ ក៏ដូចជាតាមកញ្ចក់ទូរទស្សន៍ PNN ហាក់កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារតែពិធីការនីរូបនេះ ចេះច្រើនភាសា ដូចជាអង់គ្លេស និងថៃ ជាដើម។ ថ្មីៗនេះដែរ កញ្ញា Jimmy បានបង្ហាញខ្លួនក្នុងកម្មវិធីសិក្សារបស់សាលាហាត់ក្បាច់គុណហាប់គីដូមួយ ជាមួយនឹងការបង្ហាញក្បាច់ការពារខ្លួនពីសត្រូវថែមទៀតផង ធ្វើអោយគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាមួយគ្នានេះផងដែរកញ្ញាក៏បានហ្វឹកហាត់រហូតទទួលបានខ្សែក្រវ៉ាត់ខៀវទៀតផង ដូច្នេះនៅមិនដល់ប៉ុន្មានទៀតនោះទេកញ្ញានឹងទទួលបានខ្សែក្រវ៉ាត់ខ្មៅហើយ។ កញ្ញា Jimmy ដែលគ្រប់គ្នាដឹងថានាងខ្លាចក្បាលមាន់ជាងគេនេះពិតជាមិនមែនជាមនុស្សទន់ខ្សោយនោះទេ ព្រោះការហ្វឹកហាត់ក្បាច់គុណហាប់គីដូ នេះមិនមែនជាការងាយស្រួលនោះទេ គឺត្រូវការព្យាយាមពុះពារនឹងលះបង់ខ្លាំងមែនទែនសម្រាប់ការវឹកហាត់មួយនេះ៕