នៅក្នុងពិធីហែជំនូន និងកាត់សក់ កាលពីព្រឹកមិញនេះគេសង្កេតឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា ពាក់ខ្សែ ក ជាមួយនឹងឈុតក្រវិលពណ៌ទឹកក្រូច ពិតជាស្រស់ស្អាតមួយនឹងនិងឈុតសំលៀកបំពាក់ពណ៌មាស ស៊ីគ្នាយ៉ាងខ្លាំង។ ថ្មីៗនេះដែរក៏មានការទម្លាយអោយដឹងពីតំលៃនៃឈុតគ្រឿងអលង្ការ ដែលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំប្រទេសរូបនេះ ពាក់កាលពីព្រឹកមិញ ដោយមានតំលៃសរុបជាង 5ម៉ឺនដុល្លារឯណោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា សម្រាប់ខ្សែ ក របស់ ឱក សុគន្ធកញ្ញា ពាក់កាលពីព្រឹកមិញនៅក្នុងពិធីហែជំនូននិងកាត់សក់មានតំលៃ $42,000 និងក្រវិលមួយគូ មានតំលៃ $12,300 ដោយសរុបមួយឈុតនេះមានតំលៃ $54,300 ឯណោះ៕ រូបថតបង Kham Mai (Pleang Photography)