ដូចដែលបងប្អូនបានដឹងស្រាប់ហើយថា កាលពីថ្មីៗនេះតារាកំប្លែងជើងចាស់នាយ តាក់ស៊ី បានប្រកាសលាឈប់ពីសិល្បៈ និងចាកចោលប្រពន្ធកូនទៅបំបួសជាសង្ឃជារៀងរហូត។ ការសម្រេចចិត្តយ៉ាងមុះមត់មិនមានការផ្លាស់ប្តូររបស់លោកបានធ្វើឲ្យមហាជនរំជួលចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានថាលោកស្នេហាវិស័យព្រះធម៌ដល់ថ្នាក់នេះឡើយ។

យ៉ាងណាមិញតាមប្រភពភរិយារប់សនាយ តាក់ស៊ី នាងភីម បានបង្ហោះសារឲ្យដឹងថា «ថ្ងៃនេះអូនបានជូនបងទៅកន្លែងដែលបងចង់ទៅហើយដូចបំនងបងប៉ងប្រាថ្នារបស់បងហើយ»។ នេះបញ្ជាក់ថា នាយតាក់ស៊ី បានចូលសិក្សាព្រះធម៌ និងត្រៀមខ្លួនរួចជាស្រេចមុនពេលបំបួសជាសង្ឃហើយ ដោយវត្តដែលលោកសម្រេចចិត្តទៅបួសនោះគឺវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង ដែលមានទីតាំងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ៕