កាលពីថ្ងៃទី១៥ ខែឧសភាម្សិលមិញនេះ ផ្អើលអស់ពេញបណ្តាញសង្គមដោយក្រុមតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់បានមកប្រមូលផ្តុំគ្នាដើម្បីធ្វើរឿងសប្បុរសធម៌ដោយចែកអំណោយជូនប្រជាជនក្រីក្រ និងសិស្សសាលាជាច្រើននាក់នៅឯខេត្តសៀមរាប។ ក្នុងនោះតារាចម្រៀងស្រីសម្លេងពីរោះមានប្រជាប្រិយភាពខ្ពស់កញ្ញា ផន នីដា ហៅស្រីខួច ក៏មានវត្តមានចូលរួមផងដែរ។

ដោយនាងបានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះបានចូលរួមជាមួយបងៗគ្រួសារ ENARITA ចុះមកចែកអំណោយសប្បុរសធម៌ ជូនដល់សិស្សានុសិស្សជាង១០០០នាក់ និងបងប្អូនក្រីក្រជាង៤០០គ្រួសារទៀតនៅឯស្រុកក្រឡាញ់ ខេត្តសៀមរាប»។ គេសង្កេតឃើញថាមានការចែករំលែក និងទទួលបានការកោតសរសើរដោយសក្តិសមជាតារាគំរូៗដែលចេះយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនដែលជួបខ្វះខាត៕