ថ្មម៉ាប គឺជាថ្មធម្មជាតិដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងវិស័យសំណង់ដែលវាត្រូវបានប្រើសម្រាប់ធ្វើជាកំរាលជញ្ជាំង កំរាលឥដ្ឋ និងសូម្បីតែនៅក្នុងគ្រឿងសង្ហារឹមដែលដាក់ប្រើប្រាស់ក្នុងគេហដ្ឋាន ឬ តាមសណ្ឋាគារផងដែរ។ វាត្រូវបានផលិតចេញមកពីថ្មកំបោរ ដោយនៅពេលវាប៉ះជាមួយកំដៅខ្លាំង និងសម្ពាធ ធ្វើឲ្យវាប្រែក្លាយជាថ្មដែលមានពណ៌ស្រស់ស្អាតជាច្រើន។

ទន្ទឹមនឹងនេះនៅសម័យបុរាណការបង្កើត និងរចនា ថ្មម៉ាបត្រូវការជាងចម្លាក់ដែលមានបទពិសោធន៍យូរឆ្នាំ និងប្រើប្រាស់ពេលយូរទម្រាប់តែបានថ្មម៉ាបមួយផ្ទាំងៗ ដោយឡែកនាពេលបច្ចុប្បន្នការផលិតថ្មម៉ាប មានលក្ខណៈខុសប្លែកពីសម័យមុន ហើយមានភាពងាយស្រួលជាង ដោយប្រើប្រាស់បច្ចេកទេសកំព្យូទ័រ ទាំងការរចនា និង ការបញ្ជាម៉ាស៊ីនដែលអាចផលិតបានចំនួនច្រើនជាងមុនក្នុងមួយថ្ងៃៗ។ សូមទស្សនាវីដេអូនៅខាងក្រោម៖