ដូចដែលបងប្អូនបានដឹងស្រាប់ហើយថានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានដឹកដៃប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសលោក អ៉ឹង សុខលី ចូលរោងការដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម។ គេសង្កេតឃើញមានវត្តមានភ្ញៀវកិត្តិយស អ្នកមានមុខមាត់ រាជមន្ត្រី តារាប្រុសស្រីល្បីៗឈ្មោះ ព្រមជាមួយនឹងមហាកិត្តិយសចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

ក្រោយពេលរៀបពិធីហែរជំនូន រៀបរាប់ផ្លែឈើ និងកាត់សក់បង្កក់សិរីចប់សព្វគ្រប់ទៅយ៉ាងរលូនរួចមក ចូលមកដល់កម្មវិធីសែនចងដៃកញ្ញា ឱក សុគន្ធកញ្ញា និងលោក អ៉ឹង សុខលី ហាក់នៅតែមានស្នាមញញឹមជាប់មិននឿយហត់សោះឡើយ។ នេះពិតជាគូដែលសក្តិសមគ្នាពិតមែនដោយអ្នកទាំងពីរបានគ្រងឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ជាពិសេសគឺឈុតព្រះថោងតោងស្បៃនាងនាគតែម្តង។ តោះមើលរូបភាពទិដ្ឋភាពសែនចងដៃទាំងអស់គ្នា!