ព្រះសង្ឃល្បីឈ្មោះមួយអង្គដែលគង់នៅវត្តនាគវន្ត័ មានព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះ Facebook ដើម្បីបិណ្ឌបាតរថយន្តថ្មីមួយគ្រឿងម៉ូដែល Lexus LX 570 ឆ្នាំ 2019 ប្រភេទ Black Edition ដែលមានតំលៃនៅលើទីផ្សារកម្ពុជា ប្រមាណជាង 23ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីញាតិញោមពុទ្ធបរិស័ទ ដោយព្រះមានសង្ឃដិការថា ខ្ចិលបិណ្ឌបាត កសាងអីទៀតណាស់ ព្រោះតែខ្លាចចិត្តញាតិញោម។

យោងតាមគណនី Facebook មានឈ្មោះថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះកាលពីថ្ងៃ អង្គារ ទី14 ខែឧសភា ឆ្នាំ 2019 មានអត្ថន័យដូច្នេះថា​ “414142ខ្ចិលបិណ្ឌបាតញាតិញោមកសាងអីទេ ខ្លាចចិត្តញាតិញោមណាស់ ឥឡូវនេះសុំបិណ្ឌ៥៧០(២០១៩)តែម្តងទៅមានញាតិញោមណាមានសទ្ធា? បើមានញាតិញោមចង់ជួយ”។ ទោះជាយ៉ាងណាក្តី ក្រោយពេលបង្ហោះសារបែបនេះភ្លាម ក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេង Facebook ខណៈដែលគេមិនទាន់ដឹងច្បាស់នៅឡើយទេថា គណនី Facebook មួយនេះត្រូវបានគេ Hack រឺក៏យ៉ាងណា។ តើប្រិយមិត្តយល់យ៉ាងណាដែរ ?