ស្របពេលដែលពិធីមង្គលការរបស់ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសលោក អ៉ឹង សុខលី និងកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនោះ។ គេសង្កេតឃើញថាតារាប្រុសស្រីល្បីៗឈ្មោះជាច្រើននាក់របស់ក្រុមគ្រួសាររស្មីហង្សមាសបានប្រមូលផ្តុំជួបជុំគ្នា ដើម្បីហ្វឹកហាត់សមបញ្ចេញស្នាដៃពញាក់អារម្មណ៍ក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ។

ដោយការហ្វឹកហាត់សមនេះគឺធ្វើឡើងយ៉ាងសស្រាក់សស្រាំសម្រាប់ពិធីមង្គលការរបស់លោក អ៉ឹង សុខលី និង ឱក សុគន្ធកញ្ញា ផ្ទាល់តែម្តង ដោយមានវត្តមានតារាប្រុសស្រីដូចជាលោក ឆន សុវណ្ណរាជ, សុខ ស្រីនាង, ប៉ាច គីមមួយ, វី ឌីណែត, ឈិត សុវណ្ណបញ្ញា, នី រតនា​, ឈីន រតនៈ, កែវ សុបញ្ញា, សយ រតនា, ម៉ង់​ ចាន់កញ្ញា និងតារាប្រុសស្រីជាច្រើននាក់ទៀត។ ត្រៀមរង់ចាំអ៊ុតមើលទាំងអស់គ្នាថាតើពួកគាត់នឹងធ្វើឲ្យពិធីមង្គលការមួយនេះកក្រើកប៉ុណ្ណាទៅនោះ៕