ស្វែង សុជាតា តារាសម្តែងស្រីជើងចាស់ដែលមានសមត្ថភាពខ្ពស់អាចសម្តែងបានគ្រប់ទម្រង់នៃតួមិនថា កាច ឆ្នាស់ឆ្នើម ស្លូតកម្សត់ ឬក្រមិចក្រមើមនោះឡើយ។ ថ្មីៗនេះអ្នកនាង និងក្រុមការងារបានចេញទៅថតរឿង ក៏បានជួបនាយ តាក់ស៊ី ដែលកំពុងសិក្សាព្រះធម៌ដោយចៃដន្យនៅឯវត្តគល់ទទឹង។

អ្នកនាងបានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកជូនពររូបលោកថា «ថ្ងៃនេះមកថត បានជួបលោកបង តាក់សុី នៅវត្តគល់ទទឹង កំពុងរៀនធម៌វិន័យ មុននឹងបួសជាព្រះសង្ឃ ឯភរិយា ក៏មកដល់ល្មមដេីម្បី ជូនសម្ភារៈលោកបងខ្លះៗត្រៀមនឹងបួសនៅថ្ងៃខាងមុខ។ សូមជូនពរលោកបងអោយបានសំរេចព្រះធម៌ជាន់ខ្ពស់ ឯប្អូនស្រី ភីម ជីវិតជោគជ័យគ្រប់យ៉ាងណាអូន»៕