នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ កំពូលតារាចម្រៀងស្រីឱក សុគន្ធកញ្ញា ជាមួយប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាស លោក អ៉ឹង សុខលី បានចូលរោងការតាមប្រពៃណីខ្មែរហើយ។ ដោយពិធីមង្គលការរបស់អ្នកទាំងពីរបានធ្វើយ៉ាងអធិកអធមនៅឯសណ្ឋាគារ សុខាភ្នំពេញ ត្រើយម្ខាង ដោយមានកិត្តិយសចូលរួមពីភ្ញៀវប្រុសស្រីល្បីឈ្មោះជាច្រើននាក់។

ក្នុងនោះនាយពែកមី ក៏បានបង្ហោះសារជូនពរអមជាមួយរូបភាពសម័យកាលដែលខ្លួនរៀបអាពាហ៍ពិពាហ៍ ឃើញហើយយ៉ាងស្រណោះ។ ដោយសារមួយឃ្លានោះបានសរសេររៀបរាប់ថា «ជូនពរ​ idol អោយមានសុខភាពល្អ​ ជួបតែសុភមង្គល​ ស្រណោះកាលការខ្ញុំណាស់​ ចាំមេីលរកសុីមានបានចាំការម្តងទៀត»៕