ប្រសិនបើអ្នកមានទម្លាប់មិនល្អទាំងនេះ ក្នុងការរស់នៅ នោះអ្នកនឹងមិនអាចក្លាយជាអ្នកមានទេ​
Life Style May 16, 2019 Chan Sreyny

មនុស្សគ្រប់ៗរូបតែងតែខិតខំប្រឹងប្រែងធ្វើការ សន្សំសំចៃក្នុងការចាយវាយ ជាពិសេសបែងចែកប្រាក់ខែក្នុងការចំណាយជារៀងរាល់ខែរបស់ខ្លួន ដើម្បីធ្វើឲ្យជីវភាពធូរធារ​ ឬ ក្លាយជាអ្នកមាន ផ្ទុយទៅវិញប្រសិនបើអ្នកខិតខំប្រឹងប្រែងធ្វើការ ហើយប្រាក់ខែរបស់អ្នកនៅតែសល់ ឬ​ មិនគ្រប់គ្រាន់ទៀតនោះ អ្នកគួរតែធ្វើការកែប្រែទម្លាប់មួយចំនួនប្រចាំថ្ងៃដូចជា៖

ទី១. លក់របស់ប្រើប្រាស់មួយចំនួនដែលមិនចាំបាច់៖ ប្រសិនបើអ្នកមានរបស់របរប្រើប្រាស់មួយចំនួនដែលមិនចាំបាច់ ឬ ឈប់ប្រើដូចជាសម្លៀកបំពាក់ ស្បែកជើង និងរបស់ប្រើប្រាស់ផ្សេងៗ អ្នកគួរតែ​ព្យាយាមដាក់លក់នៅតាមអ៉ីនធឺណែត ឬ ទៅហាងមួយក្នុងចំណោមហាងដែលផ្តល់ឱ្យអ្នកនូវការបញ្ចុះតម្លៃជាថ្នូរនឹងអ្វីដែលអ្នកលែងត្រូវការ។

ទី២. កាលាងសម្អាតរបស់ប្រើប្រាស់មិនបានត្រឹមត្រូវ៖ ការលាងសម្អាតដោយប្រមូលរបស់របរប្រើប្រាស់ច្រើនជាមួយគ្នា ធ្វើឲ្យអ្នកចំនេញទឹក និងសាប៊ូ ជាងសម្អាតម្ដងបន្តិចៗ ជាពិសេសចំណេញពេលទៀតផង​។

ទី៣. ការដើរទិញឥវ៉ាន់រៀងរាល់ចុងសប្ដាហ៍៖ មានមនុស្សមិនតិចទេដែលចំណាយប្រាក់ជាច្រើន និងតែងតែទិញឥវ៉ាន់នៅពេលចុងសប្ដាហ៍ ដែលជាមូលហេតុចំបងធ្វើឲ្យចំណូលរបស់អ្នកត្រូវបាត់បង់ ដូចនេះអ្នកគួរតែទិញរបស់ណាដែលចាំបាច់ និងមិនគួរដើរផ្សាររៀងរាល់ចុងសប្ដាហ៍នោះទេ។

ទី៤. សន្សំទុកប្រាក់ចំណូលមួយចំនួនក្នុងមួយខែ៖​ ការបែងចែកប្រាក់ចំណូលគឺជារឿងមួយដ៏សំខាន់ ដូចនេះអ្នកអាចសន្សំប្រាក់ចំណូលរបស់អ្នកក្នុងមួយថ្ងៃ ៥ ដុល្លារ ដែលងាយស្រួលជាងពេលដែលអ្នកដកប្រាក់ចំណូលមួយភាគធំទុក។