គង់ ចាន់ស្រីមុំ តារាសម្តែងស្រីមានប្រជាប្រិយភាពខ្ពស់ មានសមត្ថភាពក្នុងការសម្តែងមិនថាកាច ឆ្នាស់ ស្លូតនោះឡើយ។ ទោះបីជាពេលនេះនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក គឹម សីហា ដែលជាតារាសម្តែងរូបសង្ហា មានបុត្រីមួយហើយក៏ពិតមែន តែប្រជាប្រិយរបស់នាងហាក់មិនធ្លាក់ចុះសោះឡើយ។

ថ្មីៗនេះគេសង្កេតឃើញថាអ្នកនាង គង់ ចាន់ស្រីមុំ ហាក់ឃ្លាតឆ្ងាយពីការសម្តែងដោយភាគច្រើននាងទទួលការថតឃោសនាផលិតផល និងប្រកបរបរជំនួញផ្ទាល់ខ្លួនច្រើនជាង។ មុននេះបន្តិចអ្នកនាងបានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងឈុតប៉ីគីនីខ្លីសិចស៊ី ដែលធ្វើឲ្យបុរសៗសឹងតែឈាមច្រមុះ ចំណែកឯនារីៗវិញលួចច្រណែនមិនតិចនោះឡើយ។ ទោះបីជាកូនមួយក៏ពិតមែនក្តីតែអ្នកនាង គង់ ចាន់ស្រីមុំ ហាក់ជឿជាក់ខ្លាំង ជាពិសេសគឺនាងអាចថែរក្សារូបរាងបានយ៉ាងស្រស់ស្អាត មិនបណ្តោយឲ្យពេលវេលាបំផ្លាញនោះឡើយ៕