លោក គឹម សីហា អតីតតារាសម្តែងប្រុសរូបសង្ហាស្វាមីអ្នកនាង គង់ ចាន់ស្រីមុំ និងជាឪពុកនាងតូចគួរឲ្យស្រលាញ់ គឹម​ សីហ៍មរកត ហៅក្រៅម៉ូម៉ូ ផងដែរ។ ក្រោយពីបានលាឈប់ពីអាជីពសម្តែងមកប្រកបរបរសរកស៊ីជំនួញផ្ទាល់ខ្លួន គេសង្កេតឃើញថាលោកហាក់មមាញឹកជាខ្លាំងស្ទើរតែរកពេលសម្រាកគ្មានព្រោះត្រូវមើលការខុសត្រូវរបររកស៊ី និងមើលថែទាំភរិយាព្រមទាំងកូនស្រីផងដែរ។

ថ្មីៗនេះ ឆ្លៀតពេលទំនេរពីការរកស៊ីលោក គឹម សីហា ជាមួយនិងក្រុមកាងារបានធ្វើអំពើរសប្បុរសធម៌គួរឲ្យកោតសរសើរ។ ដោយលោកបានយកសម្ភារៈប្រើប្រាស់ និងអំណោយបន្តិចបន្តួចចែកអ៊ុំៗពូមីងចាស់ៗជរាគ្មានទីពឹង ស្នាក់នៅខ្ទមបាក់បែកខ្វះខាតដោយចិត្តបរិសុទ្ធ។ លោកក៏បានសរសេរសារនៅលើបណ្តាញសង្គមថា «ថ្ងៃនេះបានមកជួយលោកយាយ​ រាប រស់ នៅស្រុកគិរីវង្ស ភូមិពោធខ្វិត ខេត្តតាកែវ ដែលមានជីវភាពក្រលំបាកខ្វះខាតខ្លាំង​!​ ដោយមានការដឹកនាំដោយលោកបង ថុងរី​ និងញាតិមិត្តបាននាំមកនូវសំភារៈ​ គ្រឿងបរិភោគ​ ព្រមទាំងថវិកាចូលរួមឧបត្ថមប្រមាណ៩០មុឺនជាង! សូមចែកបុណ្យដល់អ្នកទាំងអស់គ្នាផងណា​! សាធុ សាធុ សាធុ»៕