ត្បាល់ គឺជាឧបករណ៍ដែលត្រូវបានគេប្រើប្រាស់ចាប់តាំងពីសម័យបុរាណដើម្បីបុកគ្រឿងទេស សម្រាប់ម្ហូបអាហារ ឬ ថ្នាំផ្សេងៗឲ្យទៅជាម្សៅសម្រាប់ព្យាបាលជំងឺផ្សេងៗ។ វាត្រូវបានគេធ្វើចេញពីថ្មម៉្យាងដែលគេហៅថាថ្មក្រានីត ព្រោះថ្មប្រភេទនេះមានផ្ទៃរឹងមាំ ធន់ ​ដែលមិនងាយបែក មិនតែប៉ុណ្ណោះគេក៏អាចច្នៃវាចេញពីឈើផងដែរ។

ចំពោះការផលិតត្បាល់ថ្មប្រភេទនេះ គេត្រូវប្រើពេលយូរ ជាមួយជំនាញដ៏ប៉ិនប្រសព្វ ដោយត្រូវដាប់ថ្ម ជារូបរាងត្បាល់ផង និងអង្រែផង ហើយរំលីងឲ្យថ្មទាំងនោះរលោងស្អាត ទើបយកមកលាបពណ៌ និងថ្នាំ ឲ្យរលោង ដោយត្រូវចំណាយពេល ១៥ ទៅ ២០ នាទីដើម្បីសម្ងួតវា។ ជាមួយគ្នានេះដែរ គេផលិតត្បាល់ប្រភេទនេះគ្រប់ទំហំ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖