កាលពីព្រឹកមិញថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះផ្អើលអស់បណ្តាញសង្គមដោយប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាសលោក អ៉ឹង សុខលី ជាមួយកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ។ គេសង្កេតឃើញមានវត្តមានតារាប្រុសស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ ក្នុងនោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានចូលរួមផងដែរ។

ដោយឡែកក្រៅពីគ្រឿងតុបតែងខ្លួនយ៉ាងស្រស់សោភា ឈុតសម្លៀកបំពាក់ដែលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា គ្រងនៅក្នុងពិធីកាត់សក់បង្កក់សិរីកាលពីព្រឹកមិញនេះក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។ តាមរយៈអ្នកស្រី ហេង សុគន្ធារី ដែលជាម្ចាស់សំអាងការប្រណិតពិធីបានបង្ហោះរៀបរាប់ឲ្យដឹងថា «ផ្កាស្លា នារីខ្មែរគ្រប់រូបតែងប្រាថ្នា សូមប្រុសរៀមរ៉ាជូននាងក្នុងថ្ងៃមង្គលដ៏ពិសិដ្ឋ! បីដូចម៉ូតអាវដ៏ប្រណិតនេះ រំលេចដោយសោភ័ណផ្កាស្លា ដើម្បីផ្តល់មង្គលសិរីដល់គូស្វាមីភរិយា ក្នុងពិធីកាត់សក់បង្កក់សិរី។ សំអិតសំអាងពី ប្រណិតពិធីសំអាងការ-Pronith Pithy Wedding Planner រចនាម៉ូតដោយ បងសូណែម Aok Sokunkanha»៕