នៅថ្ងៃមង្គលការរបស់តារាចម្រៀងស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសថៅកែ ហង្សមាសផ្ទាល់តែម្តង គឺលោក អ៊ឹង សុខលី ដោយមានការចូលរួមពីសំណាក់សិល្បៈករ សិល្បៈការនី ជាច្រើនរូប ក៏ដូចជាវត្តមានដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលផងដែរ។ នៅថ្ងៃដ៏ពិសេសនេះដែរ ផលិតកម្មរស្មីហង្សមាស ក៏បានបញ្ចេញចម្រៀងមួយបទដែលច្រៀងដោយពីសំណាក់កូនក្រមុំ កញ្ញា ឱក សុគន្ធកញ្ញា នៅថ្ងៃសិរីមង្គលរបស់នាងផងដែរ។

ក្នុងអត្ថន័យចម្រៀងដ៏មានន័យនេះ បានធ្វើអោយអ្នកស្តាប់មានអារម្មណ៍រំភើបយ៉ាងខ្លាំង ហើយក៏មានការផ្ញើរសារជូនពរអោយគូស្វាមីភរិយាថ្មីមួយគូនេះស្រលាញ់គ្នាដល់ចាស់កោងខ្នងថែមទៀតផង។ តោះកុំអោយខាតពេលយូរសូមរីករាយស្តាប់បទ “ស្រលាញ់” ដែលច្រៀងដោយកញ្ញា ឱក សុគន្ធកញ្ញា ទាំងអស់គ្នា៖