តារាចម្រៀងល្បីឈ្មោះបោះសំលេងច្រើនឆ្នាំមកហើយគឺអ្នកនាង អេដា បានដឹកដៃគូស្នេហ៍របស់ខ្លួនដ៏ស្រស់សង្ហារ មកចូលរួមកម្មវិធីមង្គលការតារាច្រៀងស្រី ឱក សុគន្ធកញ្ញា ជាមួយនឹងឈុតកន្ទុយក្ងោករបស់ខ្លួន មើលទៅគួរអោយទាក់ទាញ។ ថ្វីត្បិតថាអ្នកនាង អេដា ធ្លាប់បានបង្ហោះរូបថតជាមួយគូស្នេហ៍របស់ខ្លួនជាច្រើនមកហើយក្តី ហាក់ដូចជាមិនទទួលបានការចាប់អារម្មណ៍ខ្លាំងនោះទេ ប៉ុន្តែនៅក្នុងយប់នេះ ម្នាក់ៗហាក់ប្លែកអារម្មណ៍ និងស្គាល់មុខមាត់ពិតរបស់គូស្នេហ៍​អ្នកនាង អេដា។

គួរបញ្ជាក់ផងដែរថា នៅក្នុងរាត្រីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ នេះ គេឃើញតារាប្រុសស្រីដឹកដៃគ្នា មកចូលរួមពិធីមហាមង្គល របស់កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាស៕