នារាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃពិសេស សិរីសួស្តី ថ្ងៃជោគថ្ងៃជ័យ ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបប្រចាំប្រទេស គឺកញ្ញា ឱក សុគន្ធកញ្ញា ជាគូនឹងលោក អ៉ឹង សុខលី ដែលជាប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាស ដោយពិធីមង្គលការនេះប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ រ៉េស៊ីដង់សុខា ភ្នំពេញ។ ពិធីមង្គលការដ៏សប្បាយរីករាយនេះផងដែរ យើងសង្កេតឃើញមានភ្ញៀវកិត្តិយសថ្នាក់ដឹកនាំធំៗជាច្រើនចូលរួម ចំណែកឯមិត្តភក្តិរួមអាជីព ដែលសុទ្ធតែជាតារាលំដាប់កំពូលៗក៏បានចូលរួមយ៉ាងច្រើនកុះករផងដែរ។

នារាត្រីនេះ យើងសង្កេតឃើញតារាប្រុសស្រីជាច្រើនដួងបាននាំគ្នាបង្អួតសម្រស់យ៉ាងស្រស់ស្អាតជាមួយនឹងសម្លៀកបំពាក់ ក៏ដូចជាឈុតយ៉ាងស្រស់ស្អាតនៅក្នុងពិធីមង្គលការតារាចម្រៀង ឱក សុគន្ធកញ្ញា។ តោះចង់ដឹងថា តារាប្រុសស្រីទាំងអស់នោះស្រស់ស្អាតយ៉ាងណា? ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖