ក្រដាស Filters ដែលគេតែងតែប្រើសម្រាប់ត្រងកាហ្វេនាពេលបច្ចុប្បន្ននេះ ត្រូវបានរកឃើញ និងផលិតដោយស្រ្តីមេផ្ទះជនជាតិអាល្លឺម៉ង់មួយរូប តាំងពីឆ្នាំ 1908 មកម្ល៉េះ ដោយរូបនាងបានច្នៃចេញជាក្រដាសធ្វើជាតម្រងច្រោះជាតិល្វីងចេញពីកាហ្វេ រហូតទទួលបានជោគជ័យ និងបានបើកជាអាជីវកម្មផលិតក្រដាស Filters នេះជាមួយគ្រួសារបស់នាងដំបូងគេបង្អស់។

ជមួយគ្នានេះដែរក្រដាស Filters ត្រូវបានផលិតចេញពីធនធានកម្រ គឺបន្ទះឈើ ដែលស្រាល ហើយត្រូវបានថែទាំយ៉ាងចិត្តទុកដាក់នៅភាគខាងត្បូងក្នុងតំបន់ scandinavia ដោយមានច្រើនទំហំ ទៅតាមប្រភេទគ្រាប់កាហ្វេ។ ចំពោះការផលិតគេត្រូវប្រើបច្ចេកទេសខ្ពស់ និងម៉ាស៊ីនទំនើបៗ ដើម្បីធ្វើឲ្យក្រដាសមួយប្រភេទនេះមានភាពស្វិត ធន់ នឹងទឹក មិនងាយរហែក ជាពិសេសធ្វើឲ្យលំហូរទឹកពេលច្រោះកាហ្វេ ហូរបានលឿនផងដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖