នៅក្នុងពិធីមង្គលការដ៏អាធឹកអាធមកាលពីយប់មិញនេះ គេសង្កេតឃើញថាមានសិល្បៈករ សិល្បៈការនីជាច្រើនបានចូលរួមយ៉ាងសប្បាយរីករាយ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គេក៏បានឃើញភ្ញៀវកិត្តិយស ជាពិសេសគឺថ្នាក់ដឹកនាំកំពូល ក៏ដូចជាមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលចូលរួមយ៉ាងច្រើនកុះករផងដែរ។ ទន្ទឹមនឹងនេះដែរ អ្នកនាង យុគ ចិន្តា ក៏បានបង្ហោះសារមួយឃ្លាក្រោយពេលដែលបានចូលរួមពិធីមង្គលការ របស់ ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាស ថា៖

“ការជួបគ្នាគឺជានិស្ស័យ គូរព្រេងគូរគាប់ភ្ជាប់និស្ស័យ ថ្ងៃមង្គលដ៏មានន័យដែលអ្នកទាំងពីរងចាំបានមកដល់ បងសូមជូនពរជ័យថ្ងៃដ៏ពិសេសនេះសូមអោយអ្នកទាំងពីជួបតែសេចក្តីសុខ សុភមង្គលនឹងស្រលាញ់គ្នាដល់ចាស់កោងខ្នងរៀងៗខ្លួន សីរីសួស្តីអាពាហ៌ពិពាហ៌ កញ្ញា សុខលី”