ជាការពិតណាស់ការសម្អាត និងថែរក្សារបស់របរនៅក្នុងផ្ទះ មិនមែនជារឿងងាយស្រួលនោះទេ​ ដោយការសម្អាតម្ដងៗត្រូវប្រើពេលយូរ ហើយពេលខ្លះមិនស្អាតល្អ គ្រប់ជ្រុងជ្រោយទៀតផង។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នក ពីវិធីសាស្រ្តក្នុងការសម្អាតផ្ទះ ឲ្យស្អាតបានយ៉ាងងាយ ដោយមិនប្រើពេលយូរ និងកំលាំងច្រើន ដោយអ្នកគ្រាន់តែអនុវត្តតាមការរៀបរាប់ដូចខាងក្រោម៖

ទី១. សម្អាតស្នាមស្កុតនៅជាប់ជញ្ជាំង៖ នៅពេលដែលយើងបកស្កុតចេញពីជញ្ជាំង វាបន្សល់នូវស្នាមស្អិតដែលពិបាក ក្នុងការសម្អាតណាស់ តែអ្នកអាចប្រើស្កុតថ្លាមកបិទពីលើ ហើយបកចេញនោះស្នាមស្អិត នឹងរបកមកជាប់ជាមួយស្កុតថ្លាយ៉ាងងាយ។

ទី២. សម្អាតពិដាន៖ ការសម្អាតសំបុកពីងពាង នៅលើពិដានមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាតម្រូវឲ្យអ្នកឈោងខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួលជាងនេះ អ្នកគួរតែយកកៅអីទាបល្មមដែលគិតថាអាចសម្អាតដល់ពិដាន បន្ទាប់មកយកស្កុតមករុំកៅអីជាមួយនឹងជើងរបស់អ្នក ទាំងសងខាង នោះអ្នកអាចសម្អាតពិដានបានយ៉ាងងាយជាងមុន។

ទី៣. សម្អាតរោមសត្វនៅក្នុងផ្ទះ៖ ប្រសិនបើអ្នកពិបាកក្នុងការសម្អាតរោម ពេលសត្វចិញ្ចឹមទៅលេងនៅកន្លែងដេក រឺ ទៅដេកលើពូក លើភួយ និងកំរាល​​នោះ អ្នកអាចសាកល្បងយកស្រោមដៃជ័រពាក់ ហើយលាងទឹកឲ្យសើម រួចយកទៅជូតនៅកន្លែងដែលសត្វចិញ្ចឹមដេក អ្នកនឹងមានការភ្ញាក់ផ្អើលដោយរោមសត្វ ត្រូវបានសម្អាតខ្ទេចគ្មានសល់។

ទី៤.សម្អាតសក់ជ្រុះ៖ នៅពេលដែលអ្នកបោសសម្អាតសក់ដែលជ្រុះ នៅលើឥដ្ឋ វាប្រាដដជាមិនបានស្អាតល្អនោះទេ ព្រោះវាអាចហើរមកវិញបាន ដូចនេះអ្នកគួរតែយកស្កុតមុខពីរបិទជាមួយអំបោស នោះពេលបោសសក់នឹងលែងហើរទៀតហើយ។

ទី៥.សម្អាតធូលីក្នុងម៉ាស៊ីនផ្លុំសក់៖ ធូលីនៅក្នងម៉ាស៊ីនផ្លុំសក់ផ្នែកខាងក្រោយអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់អ្នក ដូច្នេះអ្នកត្រូវសម្អាតវា​ឲ្យបានទៀងទាត់ ដោយប្រើច្រាស់ដុសធ្មេញទៅដុសនៅផ្នែកខាងក្រោយ ធូលីទាំងនោះនឹងរបកមកជាប់ច្រាស់ដុសធ្មេញវិញ។