ពិធីការនីរូបស្រស់ គឺកញ្ញា ឌួង ហ្សូរីដា បានបង្ហោះសារនៅលើ Facebook បង្ហាញពីចំណងដៃដែលនាងបានចងដៃក្នុងមង្គលការតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស ដោយបានបញ្ជាក់ពីមូលហេតុដែលនាងមិនបានចូលរួមក្នុងពិធីដ៏អាធិកអាធម កាលពីយប់មិញ។ នៅក្នុងនោះដែរកញ្ញា ឌួង ហ្សូរីដា ក៏បានបង្ហាញថានាងបានចងដៃ ឱក សុគន្ធកញ្ញា ចំនួន $500 ហើយដោយសារតែជាប់រវល់ជូនម្តាយទៅលេងនៅកោះ ម៉ាឌីវ។

កញ្ញា ឌួង ហ្សូរីដា បានសរសេរនៅលើ Facebook នាងថា៖ “សុំទោសពូ​ Leelee និង​ កញ្ញា​ ដែលអត់បានចូលរួមថ្ងៃពិសេស…! ព្រោះបានជំរាបទៅកូនកំលោះហេីយ​ ថាជាប់នាំម៉ែមកលេងម៉ាឌីវ ជូនពរអ្នកទាំងពីរអោយស្រលាញ់គ្នាប្រកបដោយសុភមង្គលរហូតដល់ចាស់កោងខ្នងណា សូមអោយមានដំណឹងល្អឆាប់ៗផង​”។ គួរបញ្ជាក់ផងដែរថា នៅយប់មង្គលការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី កាលពីយប់មិញនេះ មានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម ដែលមានចំនួនដល់ទៅ 200តុ ឯណោះ៕