លំអិតតំលៃ ឈុតអលង្ការ ក្នុងថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា តាំងពីសូត្រមន្ត ដល់វគ្គកាត់នំ សរុបអត់ក្រោម 30ម៉ឺនដុល្លារឡើយ

ពិធីមង្គលការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្ម និងស្ថានីយទូរទស្សន៍ហង្សមាស អាចនិយាយបានថាជាពិធីមង្គលការមួយដែលទទួលបានការចាប់អារម្មណ៍បំផុតសម្រាប់អ្នកលេងបណ្តាញសង្គម Facebook ជាពិសេសគឺអ្នកសារព័ត៌មាន ដោយសារតែ ឱក សុគន្ធកញ្ញា ជាតារាចម្រៀងល្បីឈ្មោះលំដាប់កំពូល ហើយស្វាមីរបស់នាងទៀតសោត គឺជាប្អូនប្រុសថៅកែទូរទស្សន៍ និងផលិតកម្មដ៏ធំជាងគេមួយនៅកម្ពុជាផងដែរ។

នៅក្នុងពិធីមង្គលការដ៏អាធិកអាធមមួយនេះ បានរៀបចំឡើងនៅសណ្ឋាគារសុខាអូតែល ដែលមានទាំងវត្តមានថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីអ្នកមុខអ្នកការ នៅក្នុងជួររដ្ឋាភិបាលដូចគ្នា។ លើសពីនេះដែរក៏មានវត្តមានសិល្បៈករ សិល្បៈការនី មកពីគ្រប់ទិសទី មកជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅក្នុងរាត្រី យប់មិញនេះ។ អ្វីដែលគេកំពុងតែចាប់អារម្មណ៍មួយទៀតនោះគឺ ឈុតអលង្ការដ៏ស្រស់ស្អាតរបស់កូនក្រមុំផ្ទាល់តែម្តង ដោយសុទ្ធសឹងតែជាគ្រឿងអលង្ការដ៏មានតំលៃ ដែលសរុបទាំងមានតំលៃមិនក្រោម 30ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើយ ដោយឈុតខ្លះមិនបានបញ្ជាក់ពីតំលៃអោយបានដឹងច្បាស់ឡើយ៕

Written By

sovann khmernote