ធ្យូងអនាម័យ ជាប្រភេទធ្យូងដែលអាចឆេះងំបានល្អ គ្មានផ្សែង ជាពិសេសមិនផ្ទុះពេលដែលបង្កាត់ភ្លើង វា​មានលក្ខណៈ និងរូបរាងខុសពីធ្យូងធម្មតា​ ដោយធ្យូងប្រភេទនេះត្រូវបានផលិតចេញពីសំបកដូង ហើយធ្យូងធម្មតាផលិតចេញពីឈើ។ ជាមួយគ្នានេះដែរមូលហេតុដែលគេផលិតធ្យូងអនាម័យពីសំបកដូង ព្រោះគេចង់ច្នៃសំបកដូងឲ្យមានប្រយោជន៏ប្រសើរជាងបោះចោល ទើបរោងចក្រនៅប្រទេសថៃបានច្នៃសំបកដូងទៅជាធ្យូងដើម្បីប្រើប្រាស់។

ចំពោះការផលិតគេត្រូវយកសំបកដូង ទៅបំលែង ដោយដាក់ដុតនៅក្នុងឡឥដ្ឋមួយ ដែលបិទជិត ដោយប្រើរយៈពេល ២០ ទៅ ២៤ម៉ោង​ ទើបកើបសំបកដូងទាំងអស់ចេញមកក្រៅ ហើយកិនឲ្យម៉ដ្ឋ បន្ទាប់មកគេយកវាទៅលាយជាមួយនឹងម្សៅពណ៌ស មួយប្រភេទ និងទឹក ដើម្បីឲ្យវាចូលគ្នាបានល្អ។ បន្ទាប់មកគេយកល្បាយទាំងនោះទៅដាក់ក្នុងម៉ាស៊ីន ហើយកាត់ជាដុំតូចល្មម រួចយកទៅដុតនៅក្នុងឡ ទើបអាចក្លាយជាធ្យូងអនាម័យដែលមានគុណភាព។ សូមទស្សនាវីដេអូនៅខាងក្រោម៖