មនុស្សស្រីដែលមានសាច់ច្រើន រឺគេហៅថាធាត់ មួយចំនួនតែងបាក់ទឹកចិត្ត និងគិតថាទោះបីតែងខ្លួនបែបណាក៏មិនអាចស្អាតដូចគេដែលមានរាងតូចច្រឡឹងនោះទេ។ ប៉ុន្តែការគិតមួយនេះប្រហែលជាអាចនឹងខុសហើយ ជាក់ស្តែងមនុស្សស្រីដែលសំបូរសាច់ គឺគួរអោយស្រលាញ់ទៅវិញទេ ជាក់ស្តែងនារីជនជាតិឡាវ ម្នាក់បានតែងខ្លួនយកត្រាប់តាមតារាល្បីៗជាច្រើន មានទាំងចិន ថៃ និងតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកផងដែរ ដោយនាងប្រើប្រាស់វិធីសាស្ត្រផ្ទាល់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។

រូបថតជាច្រើនសន្លឹករបស់នាងត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គម ដោយអ្នកខ្លះបាននិយាយថា ស្រីស្អាតសំបូរសាច់រូបនេះលេងឈុតធំតែម្តង ហើយក៏សរសើរចំពោះការច្នៃប្រឌិតរបស់នាងផងដែរ៕