លោក ពេជ្រ ស្រស់ ដែលជាអ្នកនយោបាយល្បីឈ្មោះមួយរូប និងជាប្រធានគណបក្ស យុវជនកម្ពុជា បានប្រតិកម្មចំពោះការអនុវត្តន៍ច្បាប់របស់តុលាការ ក្រោយឃើញករណីកញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover ស៊េរីទំនើប ស្លាកលេខ 7777 បុកនិស្សិតស្រីឆ្នើមម្នាក់ឈ្មោះ ឌុំ រីដា ប៉ើងដូចក្រដាស បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង អោយជាប់ពន្ធធនាគារ ត្រឹម២ខែ ដោយ១០ខែទៀត ត្រូវព្យួរទុក។

ក្នុងសំណេររបស់លោក ពេជ្រ ស្រស់បានលើកឡើងថា៖ “ការសំរេចបែបណានោះ​ គឺ​ជាដែន អំណាច​របស់តុលាការគឺថាខ្ញុំគ្មាន យោបល់ទេ ប៉ុន្តែគ្រាន់តែតុលាការ បង្ហាញនូវភាពលំអៀង​ ចំពោះអ្នក ទោសមានជីវភាពមានស្តុកស្តម្ភគឺ ខុសពីអ្នកទោសមានជីវភាពក្រីក្រ បើអ្នកទោសមានជីវភាពស្តុកស្តម្ភ គឺអនុវត្តទោសរយៈពេលខ្លី ហើយអ្នកទោសមានជីវភាពក្រីក្រ​ គឺ​ ថាអនុវត្តទោសពេញតែម្តង។ Sic…”