ខាងក្រោមនេះគឺជាគ្រោះថ្នាក់ដ៏រន្ធត់មួយបណ្តាលឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែត្រូវរថយន្តដឹកទូកុងតឺន័រកិនបែកក្បាលយ៉ាងរន្ធត់។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ០៩ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតំបន់មួយក្នុងប្រទេសចិន។ យោងតាមកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបានបង្ហាញឲ្យឃើញថា

មុនពេលកើតហេតុគេឃើញមានរថយន្តដឹកទំនិញមួយគ្រឿងបានបើកបរតាមដងផ្លូវ ដោយមានផ្ទុកទំនិញនៅខាងក្រោយ ហើយកន្ទុយខ្សែដែលសល់ពីការចងឥវ៉ាន់បានធ្លាក់អូសដីពេលធ្វើដំណើរផងដែរ។ ក្រោយមកស្រាប់តែនារីរងគ្រោះបានជិះម៉ូតូនៅខាងក្រោយបានកិនចំកន្ទុយខ្សែ ដែលអូសដីនោះ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តដឹកទូកុងតឺន័រ ហើយត្រូវរថយន្តដឹកទូកុងតឺន័រកិន បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ នេះជាមេរៀនមួយសម្រាប់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ មិនគួរទុកឲ្យកន្ទុយខ្សែចងឥវ៉ាន់របស់ខ្លួនអូសដីរញ៉េរញ៉ៃបែបនេះឡើយ ចំណែកឯអ្នកបើកម៉ូតូវិញ បើអាចគួរចៀសនៅឲ្យឆ្ងាយពីរថយន្តធំៗទាំងនោះ ដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់បែបនេះ៕