លឿនមែន ! ត្រឹម ២ថ្ងៃសោះ វិដេអូមង្គលការ ឱក សុគន្ធកញ្ញា ត្រូវបានគេបង្ហោះជាសាធារណៈ
សិល្បៈ May 18, 2019 sovann khmernote

វិដេអូខ្លីនៅក្នុងពិធីមង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្ម និងស្ថានីយទូរទស្សន៍ ហង្សមាស ត្រូវបានគេបង្ហោះជាសាធារណៈ ហើយទទួលបានការចាប់អារម្មណ៍ និងចែករំលែងតៗគ្នាយ៉ាងព្រោងព្រៀតនៅលើបណ្តាញសង្គម Facebook។ បើតាមរយៈការបង្ហោះវិដេអូខ្លី នៅក្នុងពិធីមង្គលការ តារាចម្រៀង ឱក សុគន្ធកញ្ញា ពីក្រុមការងារថតរូបនិងវិដេអូ One Memory បានអោយឃើញថា ការរៀបចំនៅក្នុងកម្មវិធីទាំងមូលពិតជាស្រស់ស្អាតយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស បានរៀបចំពិធីមង្គលការរបស់ខ្លួនកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ និងមានភ្ញៀវកិត្តិយសជាច្រើនចូលរួម ហើយជាពិសេសក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់កំពូលថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ផងដែរ៕