អភិបាលខេត្តកណ្តាល បកស្រាយរឿងដីដុះតាមឆ្នេរទន្លេរ 70 ហិកតា នៅម្តុំអរិយក្សត្រ មិនមែនលក់អោយឧញ៉ា ឃុន សៀ ទេគ្រាន់តែជាការជួលរយៈពេល 99ឆ្នាំ ប៉ុណ្ណោះ
សង្គម May 19, 2019 sovann khmernote

ក្រោយពេលដែលសារព័ត៌មាន ដើមអម្ពិល បានធ្វើការចុះផ្សាយលើអត្ថបទរស៊ើបដែលមានចំណងជើងធំៗថា “បែកធ្លាយ! ក្រុមហ៊ុន ឧកញ៉ា ឃុន សៀ ទិញដីដុះតាមច្រាំងទន្លេមេគង្គ ម្តុំអរិយក្សត្រ ស្រុកល្វាឯម ប្រមាណ៧០ហិកតា ពីអភិបាលខេត្តកណ្តាល” រួចមក លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏បានធ្វើការបកស្រាយច្បាស់ៗមួយទាក់ទងទៅនឹងដីដុះតាមឆ្នេរទន្លេរ ទំហំប្រមាណ ៧០ហិកតានោះ អោយមហាជនបានជ្រាប។

នៅក្នុងការបកស្រាយរបស់លោក ម៉ៅ ភិរុណ ដដែលបានអោយដឹងថា តាមពិតមិនមានការលក់ទិញ ដីដុះតាមឆ្នេរទន្លេរដែលមានទំហំប្រមាណ ៧០ហិកតា នៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯម ទៅអោយក្រុមហ៊ុន ឧកញ៉ា ឃុន សៀ នោះទេ តែជាការជួលដីអោយក្រុមហ៊ុននោះរយៈពេល ៩៩ឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៍ក៏ដូចជាការពារដីរដ្ឋពីការទន្ទ្រានយកពីសំណាក់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕