បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។ ជាក់ស្តែងម្ចាស់គណនី​ Facebook ម្នាក់បានបង្ហាញទិដ្ឋភាពស្តែងៗដែលរថយន្តធុនយក្សសណ្តោងកន្ទុយ បានធ្វើការជែងគ្នា ដោយមិនខ្វល់ពីអ្នកបើកបរបញ្ច្រាស់ទិសឡើយ។

ដោយមើលតាមវិដេអូសុវត្ថិភាពនៅក្នុងរថយន្តរបស់ម្ចាស់គណនីឈ្មោះ Chhay Leang បានអោយដឹងថា រថយន្តធុនយក្ស២គ្រឿង បានវ៉ាជែងគ្នាដោយមិនខ្វល់ពីរថយន្តរបស់គាត់ដែលបើកបរ បញ្ច្រាស់ទិសគ្នាឡើយ ដោយវ៉ាជែងមិនផុតសុខចិត្ត ចុះទៅផ្លូវម្ខាងទៀត ធ្វើព្រងើយ។ ម្ចាស់គណនីដដែលបានសរសេររៀបរាប់ថា៖ “កុំឆ្ងល់ថា​ហេតុ​អ្វី​អោយ​តែ​ពេល​ប៉ះ​ពារ​គ្នា​ម្ដងៗម៉េច​បានជា​គេចង់វ៉ៃ​ពួក​អា​ឡាន​ធំ​ហ្នឹង​អោយងាប់”