ក្មេងតូចងាយនឹងរៀនអំពីអ្វីនៅជុំវិញខ្លួនគេណាស់ ទាំងរឿងល្អ និងរឿងអាក្រក់ ដូចនេះលោកអ្នកដែលជារៀមច្បង ជាអាណាព្យាបាលត្រូវប្រុងប្រយ័ត្នជានិច្ចមុនពេលឲ្យក្មេងរៀននូវអ្វីដែលថ្មីជុំវិញខ្លួនរបស់ពួកគេ។ ជាក់ស្តែងបុរសម៉ាឡេស៊ីម្នាក់បានបង្រៀនកូនតូចរបស់គាត់នូវមេរៀនដ៏ល្អ និងបានចែករំលែងបទពិសោធណ៍នោះតាមរយៈបណ្តាញសង្គម Facebook របស់គាត់ថា៖ ថ្ងៃមួយកូនប្រុសរបស់គាត់បាននិយាយថា យើងពិតជាក្រណាស់។

ភ្លាមនោះបុរសជាឪពុកក៏បានសួរទៅកាន់កូនថា ហេតុអ្វីបានជាកូននិយាយថា យើងក្រដូចនេះ ហើយកូនក៏ឆ្លើយវិញថា ព្រោះយើងជិះតែម៉ូតូ អត់មានឡានជិះដូចគេ។ ដោយចង់ឲ្យកូនដឹងច្បាស់ពីសង្គមអ្នកក្រនោះ គាត់បាននាំកូនទៅមើលជនក្រីក្រអាណាធិបតេយ្យ ដែលគ្មានផ្ទះសម្បែង គ្មានអាហារញ៉ាំគ្រប់គ្រាន់ គ្មានទឹកសម្រាប់ងូត និងស្លៀកពាក់ខោអាវរហែក ហើយប្រាប់កូនថា ពួកគេទើបជាអ្នកក្រពិតប្រាកដ។ បន្ទាប់មកគាត់ក៏សួរទៅកាន់កូនគាត់ថា តើកូនមានផ្ទះសម្រាប់នៅឬអត់? មានអាហារញ៉ាំឬអត់? មានទឹកងូតឬអត់? និងស្លៀកពាក់ខោពាក់ខោល្អឬអត់? កូនក៏បានឆ្លើយវិញថា កូនមានគ្រប់យ៉ាង ហើយកូនក៏បន្ថែមថា ដូចនេះយើង ​មិនមែនជាអ្នកក្រទេ មែនអត់លោកប៉ា? បុរសជាឪពុកក៏បានឆ្លើយថា ត្រឹមត្រូវហើយកូន។ រាល់ថ្ងៃយើងរស់នៅក្នុងជីវភាពសមរម្យមួយហើយ ដោយមានលុយចាយគ្រប់គ្រាន់ មានម៉ូតូជិះធ្វើដំណើរ និងមិនជំពាក់អ្នកណានោះទេ អ្នកខ្លះមានរថយន្តជិះក៏ពិតមែន តែក៏មិនប្រាកដថាពួកគេគ្មានបំណុលដែរ៕ អត្ថបទ៖ ភក្តី / ប្រភព៖ worldofbuzz