តារាកំប្លែងជើងចាស់ល្បីឈ្មោះបោះសំលេងនៅលើវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ដែលគេស្គាល់ឈ្មោះពិតថាលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបង្ហាញសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកូនប្រុសរបស់ខ្លួន គឺលោក អ៊ូ ដានី​ញ៉ែល ដែលបានចេញទៅបម្រើការងារជាកងទព័មួកខៀវ UN អស់ពេលជាច្រើនខែ ហើយបានត្រឡប់មកដល់មាតុប្រទេសវិញ កាលពីម្សិលមិញនេះ។

ក្នុងនោះដែរគេបានឃើញទិដ្ឋភាពដែលនាយក្រឹម មកទទួលកូនប្រុសដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ នាយក្រឹម ក៏បានអោបថើបកូនប្រុសរបស់ខ្លួន នៅចំណោមមុខមហាជន ដែលស្តែងចេញពីសេចក្តីស្រលាញ់របស់ឪពុកមានចំពោះកូន។ គួរបញ្ជាក់ផងដែរថា លោក អ៊ូ ដានី​ញ៉ែល បានចេញទៅបម្រើការងារជាកងទ័ពមួកខៀវ UN នៅប្រទេស ម៉ាលី អស់ជាច្រើនខែ ហើយម្សិលមិញនេះលោកបានមកដល់ប្រទេសកម្ពុជា វិញហើយ៕