មហាសំណាង ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ជូនអំណោយវីឡា មួយខ្នងដល់លោក ចាន់ សម័យ
សិល្បៈ May 20, 2019 sovann khmernote

តារាចម្រៀងជើងចាស់ដែលធ្លាប់មានឈ្មោះបោះសំលេងខ្លាំងនៅក្នុងសង្គមសិល្បៈគឺលោក ចាន់ សម័យ បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយសំងំលាក់ខ្លួនក្នុងជីវភាពក្រលំបាក គេចមុខពីមហាជន។ ស្រាប់តែមួយរយៈចុងក្រោយនេះ ក៏លេចធ្លាយដំណឹងតារាចម្រៀងរូបនេះធ្លាក់ខ្លួនក្រ ហើយក៏បានអ្នកសារព័ត៌មាន ចុះផ្សាយយ៉ាងព្រោងព្រៀតរហូតមកដល់ពេលនេះ មានការជ្រោមជ្រែងពីថ្នាក់ដឹកនាំ ក៏ដូចជាអ្នកសិល្បៈដូចគ្នា ធ្វើអោយលោក ចាន់ សម័យ ប្រែមុខមាត់ថ្មី មកដល់សព្វថ្ងៃនេះ។

ថ្មីៗនេះដែរតារាចម្រៀង ចាន់ សម័យ ដែលកំពុងច្រៀងនៅក្នុងទ្រនំផលិតកម្ម Galaxy បានទទួលសំណាងធំ ដោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនអំណោយផ្ទះវីឡាមួយខ្នង ដ៏ស្រស់ស្អាតនៅក្នុងបុរី ឡេង ណាវ៉ាត្រា ជូនដល់រូបលោកដើម្បីរស់នៅជាមួយប្រពន្ធកូន អោយបានសមរម្យនឹងគេ ដែលអំណោយដ៏ធំនេះត្រូវបានប្រគល់តាមរយៈលោក ហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់តែម្តង៕