ប្អូនស្រីម្នាក់ដែលជាសិស្សនៃវិទ្យាល័យមង្គលបូរី ថ្នាក់ទី១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ៤ ទោះបីជាគ្រួសារប្អូនស្រីក្រខ្សត់ ដែលមានឪពុកជាកម្មករ និងម្តាយជាអ្នកស៊ីឈ្នួលបោកខោអាវអោយគេ ហើយមុននេះបន្តិចមានសប្បុរសជនប្រកាសផ្តល់អាហារូបករណ៍ 100% ដល់ប្អូនស្រីអោយរៀនចប់ថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ។

លើសពីការផ្តល់អាហារូបករណ៍ នេះដែរក្រុមហ៊ុន Goldenware Computer មួយនេះក៏បានផ្តល់ឱកាសការងារល្អ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់ប្អូនស្រីថែមទៀត ដូច្នេះបើប្អូនស្រីបានឃើញ រឺ អ្នកដែលស្គាល់ប្អូនស្រីសូមជួយប្រាប់អោយប្អូនទំនាក់ទំនងមកកាន់ក្រុមហ៊ុន Goldenware Computer ដើម្បីទទួលយកឱកាសល្អមួយនេះផងដែរ។ ក្រុមហ៊ុន Goldenware Computer ក៏បានសរសេរនៅលើ Facebook ថា៖ ដំណឹងល្អជួយ Share បន្ទាន់!!.. Goldenware Computer ប្រកាសជួយប្អូនស្រីកំសត់អោយផុតពីការលំបាករហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ ជាមួយនឹងសំណាងទាំង 3 រួមមាន ៖

1-ផ្តល់អាហារូបករណ៍ 100% ថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ
2-ផ្តល់បទពិសោធន៍ការងារល្អ និងប្រាក់បៀវត្សតាមជំនាញជាមួយក្រុមហ៊ុន Goldenware Computer
3-មានកន្លែងស្នាក់នៅដោយឥតគិតថ្លៃ
សង្ឃឹមថាដំណឹងល្អនេះ នឹងដឹងដល់ប្អូនស្រីក្នុងពេលឆាប់ៗ និងធ្វើការទាក់ទងមកក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 010 456 752 / 077 96 98 99 Goldenware Computerលើសពីក្រុមហ៊ុនធម្មតា