កាលពីពេលថ្មីៗនេះអ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ដែលមានទេពកោសល្យ និងដុងពីកំណើត នឹងវិស័យសិល្បៈទាំងបុរាណសម័យ បានបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនដែលមានចំណងជើង “ដួងច័ន្ទ” ដោយបទចម្រៀងនេះជាការនិពន្ធបទភ្លេង លោក ណាំប៉ុណ្ណារត្ន័ និងទំនុកច្រៀង Mr. Kelly។

ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណង អ្នកអង្គម្ចាស់តូច នរោត្តម ជេន ណា បានបកស្រាយបទចម្រៀងបានយ៉ាងពីរោះ ជាពិសេសដោយមិនទាន់បញ្ចេញបានមួយថ្ងៃផង វីដេអូបកស្រាយបទចម្រៀងរបស់ អ្នកអង្គម្ចាស់តូច នរោត្តម ជេន ណា ទទួលបានការគាំទ្រចែករំលែករាប់ម៉ឺននាក់។ តោះមកទស្សនានៅខាងក្រោមនេះ៖