កាលពីថ្មីៗនេះ សួស វីហ្សា និងគូស្នេហ៍លោក ថមមី បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសបើកចំហស្នេហាជាផ្លូវការ។ ក្រោយមកគេសង្កេតឃើញថាអ្នកទាំងពីរបានកសាងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាដូចជាការ ធ្វើខួបពញាក់អារម្មណ៍ ធ្វើបុណ្យបច្ច័យបួនជុំគ្រួសារ ទិញផ្ទះថ្មី និងរថយន្តរួមគ្នា ជាដើម។

មុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុករបស់លោក ថមមី ក៏បានបង្ហើបឲ្យដឹងថែមទៀតថា ក្រោយពីទំនេរពីការរវល់ជាយូរថ្ងៃជាប់គ្នាមក ពេលនេះគូស្នេហ៍មួយគូនេះបានដឹកដៃគ្នាទៅសាងអនុស្សាវរីយ៍ផ្អែមល្ហែមនៅឯទឹកដីប្រទេសថៃ។ លោកបានសរសេររៀបរាប់ថា «Good Morning from Thailand ឥឡូវជូន My queen ទៅលំហែកម្សាន្តមួយកន្លែងទៀត Fantasea Patong»។ យ៉ាងណាមិញប្រិយមិត្តជាច្រើនហាក់ខំមិនជូនពរ និងអបអរដែលឃើញគូស្នេហ៍មួយគូនេះផ្អែមល្ហែមបែបនេះ ដោយគ្រប់គ្នាហាក់ទន្ទឹងរង់ចាំដំណឹងល្អពីពួកគាត់ឆាប់ៗនេះ៕