រិន សាវ៉េត តារាចម្រៀងប្រុសដែលមានទឹកដមសម្លេងផ្អែមពីរោះ អាចបកស្រាយចំរៀងបានយ៉ាងរណ្តំចិត្តជាពិសេសគឺលើបទមរតកដើមតែម្តង។ ថ្មីៗនេះគេហាក់ពុំសូវឃើញវត្តមានរូបលោកចេញសម្តែង ឬក៏បង្ហាញស្នាដៃចម្រៀងថ្មីប៉ុន្មាននោះទេ ផ្ទុយទៅវិញគេហាក់សង្កេតឃើញលោកចេញច្រៀងតាមកម្មវិធីកម្សាន្តនានាជាច្រើន។

កាលពីពេលថ្មីៗនេះលោក រិន សាវ៉េត ត្រូវលោក យ៉ែម សំអូន អ្នកចម្រៀងប្រុសដែលជាប្រធានក្រុមដឹកនាំ តន្ត្រីសម័យយ៉ែមសំអូន ជាមួយនឹងសិល្បករ សិល្បការិនី រួមក្រុមធ្វើពិធីខួបកំណើតពញាក់អារម្មណ៍យ៉ាងសប្បាយរីករាយ។ គេសង្កេតឃើញថាទិដ្ឋភាពដ៏សប្បាយរីករាយនេះហាក់ធ្វើឲ្យចំណងមិត្តភាពរបស់ពួកគាត់កាន់តែមានភាពរឹងមាំ និងស្អិតរមួត មហាជនជាច្រើនក៏បានសម្តែងអារម្មណ៍រីករាយជូនពរថ្ងៃកំណើតលោក រិន សាវ៉េត តាមរយៈបណ្តាញសង្គមផងដែរ៕