បងប្អូនមុខជាស្គាល់ច្បាស់កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ព្រាប សុវត្ថិ ដែលជាអ្នកចំរៀងប្រុសស្ថិតនៅលំដាប់ជួរមុខអស់ជាង ២០ឆ្នាំ។ គួរបញ្ជាក់ឲ្យដឹងដែរថាតារាចម្រៀងប្រុសរូបនេះធ្លាប់ចូលប្រឡូកក្នុងវិស័យភាពយន្តខ្មែរកាលពីឆ្នាំ២០០៥ នៅក្នុងរឿងនេសាទក្រពើ ដែលជារឿងខ្នាតធំទទួលបានពានរង្វាន់ផលិតដោយក្រុមហ៊ុនរស្មីហង្សមាស ជាមួយដៃគូដ៏សក្តិសមគ្នាគឺអ្នកនាង ស៊ឹម សូលិកា។

ក្រោយពីទទួលបានជោគជ័យនៅលើកំពូលខ្សែភាពយន្តប្រចាំទសវត្សនេះអ្នកទាំងពីរក៏បានសម្តែងចម្រៀងកាយវិការជាច្រើនជាមួយគ្នាផងដែរដូចជាបទ ម្អមស្រែ, ខ្លុយស្នេហ៍ត្នោតទេរ, និងបទ ថ្នម ជាដើម។ បន្ទាប់ពីអ្នកនាង ស៊ឹម សូលិកា ប្រកាសឈប់សម្តែងដោយចាប់អាជីពជាពិធីការិនី អ្នកទាំងពីរមិនបានសម្តែងជាមួយគ្នាទៀតនោះឡើយ។ ស្រាប់តែមុននេះបន្តិចអ្នកទាំងពីរបានត្រលប់មកជួបជុំគ្នាម្តងទៀតស្របពេលដែលលោក ព្រាប សុវត្ថិ ជាមួយកូនប្រុសទាំង៣របស់លោក បានចេញទៅសម្តែងនៅសហរដ្ឋអាមេរិក។ ការជួបជុំគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងអតីតដៃគូសម្តែងអ្នកនាង ស៊ឹម សូលីកា បានធ្វើឲ្យប្រិយមិត្តរំភើបចិត្ត ហាក់នឹកឃើញអតីតកាលគ្រាដែលអ្នកទាំងពីរចាប់ដៃគ្នាសម្តែងជាខ្លាំង៕