តារាចម្រៀង លោក នីកូ ត្រូវបានមហាជនទទួលស្គាល់ថា ជាតារាចម្រៀងប្រុសមួយរូប មានទេពកោសល្យទាំងរាំច្រៀងជាពិសេសបទញាក់កន្ត្រាក់អារម្មណ៍។ ក្រោយពេលដែលប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ កាលពីពេលថ្មីៗនេះតារាចម្រៀងរូបសង្ហាលោក នីកូ បានរៀបចំកម្មវិធីជំនួបអ្នកគាំទ្រ Nico Fan meeting ជាលើកដំបូង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររបស់លោក។

កម្មវិធីដែលប្រព្រឹត្តចាប់ពីម៉ោង១ ដល់ម៉ោង៥រសៀល មានការជួបជុំចុះហត្ថលេខា និងថតរូបជាមួយនឹងអ្នកគាំទ្រ ជាពិសេសនៅក្នុងកម្មវិធីក៏មានការចូលរួមពីសំណាក់តារាចម្រៀង ពេជ្រ សូលីកា ផងដែរ ជាហេតុនាំឲ្យកម្មវិធី Nico Fan meeting ជាលើកដំបូង មានតែភាពសប្បាយរីករាយ និងបញ្ចប់ទៅដោយជោគជ័យ៕ រូបភាព៖Nico manager official