មុំ សុទ្ធារ៉ា តារាសម្តែងប្រុសដែលកំពុងមានប្រជាប្រិយភាពខ្ពស់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រិយមិត្ត។ ព្រោះតែរូបរាងដ៏សង្ហារ ជាមួយមុខមាត់សែនស្រស់បានធ្វើឲ្យតារាសម្តែងប្រុសរូបនេះក្តោបក្តាប់តំណែងជាតួឯកនៅក្នុងរឿងភាគ និងខ្សែភាពយន្តជាច្រើន។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះលោក មុំ សុទ្ធារ៉ា បែរជាមានទុក្ខជាទម្ងន់ក្រោយពីអ៊ុំប្រុសបង្កើតរបស់ខ្លួនបានទទួលមរណភាពដោយរោគាពាធ។ ដោយលោកបានសរសេររៀបរាប់ទាំងទុក្ខសោកនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «អ៊ុំជាមនុស្សល្អពេលនេះ អ៊ុំលាទៅហេីយ ក្មួយគ្មានអ៊ុំហៅទៀតទេ សូមអោយអ៊ុំកេីតជាតិណាណាកុំអោយមានជំងឺច្រេីនដូចជាតិនេះទៀត សូមអោយអ៊ុំទៅកាន់ឋានសួគ៌»។ គួរបញ្ជាក់ឲ្យដឹងដែរថាពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់អ៊ុំប្រុសលោក មុំ សុទ្ធារ៉ា និងប្រព្រឹត្តធ្វើឡើងតាមប្រពៃណីសាសនានៅថ្ងៃទី២២ ខែឧសភាស្អែកនេះ ទីតាំងគឺនៅឯវត្តបាក់ខែង៕