តារាសម្តែងហុងកុងនាង Fala Chen បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តប្រុសជនជាតិបារាំងលោក Emmanuel Straschnov នៅឯទីក្រុងប៉ារីស។ រូបភាពជាច្រើនសន្លឹកបង្ហាញថាតារាសម្តែង Fala Chen ស្ថិតនៅក្នុងរ៉ូបពណ៌ស កាន់បាច់ផ្កាថតរូបជាមួយនឹងស្វាមី និងរូបថតបង្ហាញចិញ្ចៀនរៀបការ ពោរពេញដោយភាពរីករាយ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់នាងរំភើបនិងចូលរួមអបអរចំពោះគូស្វាមីភរិយាថ្មី។

គួរបញ្ជាក់ថានាង Fala Chen អាយុ៣៧ឆ្នាំ បានទាក់ទងជាមួយនឹងមិត្តប្រុសជនជាតិបារាំងលោក Emmanuel Straschnov នៅក្នុងឆ្នាំ២០១៦ ខណៈដែលនាងបានបញ្ចប់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ TVB និងបន្តការសិក្សានៅ​ឯក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក៕ ប្រភព៖ tvb