ខេម តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាអ្នកចំរៀងប្រកបដោយសមត្ថភាពអាចបកស្រាយចម្រៀងបានគ្រប់ទម្រង់មិនថា ញាក់ ប្រពៃណី នោះឡើយ។ បើនិយាយពីការដាក់អារម្មណ៍ក្នុងបទបែបមនោសញ្ចេតនាកម្សត់វិញគឺថាលោក ខេម នឹងធ្វើឲ្យបងប្អូនអ្នកស្តាប់ស្រក់ទឹកភ្នែកមិនដឹងខ្លួននោះឡើយ។

ជាក់ស្តែងមុននេះបន្តិច ខេម បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនដែលជាបទបកស្រាយឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមខ្មែរនាពេលបច្ចុប្បន្ន និយាយរៀបរាប់អំពីបុរសមួយរូបក្នុងនាមជាឪពុកបានដើរផ្លូវខុសដោយប្រើប្រាស់គ្រឿងញៀន រហូតវង្វេងវង្វាន់រំលោភកូនស្រីខ្លួនឯង រួចដឹងខ្លួនស្តាយក្រោយអស់មួយជីវិត។ ចម្រៀងមួយបទថ្មីចំណងជើងថា “ពុកខុសហើយកូន” គឺជាបទលំនាំមរតកដើមដែលមានចំណងជើងថា “កំពូលភ្នំស្រួច” ដែលបកស្រាយដោយលោក គាង យុទ្ធហាន ជាស្នាដៃព្រះរាជនិពន្ធរបស់ ព្រះអង្គម្ចាស់ ឌួង សុវណ្ណរ័ត្ន ហៅលោកតា ប៉ក់ ត្រូវបានយកមកសម្រិតសម្រាំងសម្រួលទំនុកច្រៀងឡើងវិញដោយ សុផាន់ តារាជឿន និង សម្រួលបទភ្លេងដោយ ប៊ុន ប៉។ តោះស្តាប់ទាំងអស់គ្នា!