ថ្មីៗនេះក្រុមចម្រៀង Original Song ក្លាបយ៉ាហ៊ែន (Klapyahandz) បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រិយមិត្តអ្នកគាំទ្រ ក្រោយពីបានបញ្ជូនអ្នកចម្រៀងល្បីៗជាច្រើននាក់ប្រចាំក្រុមខ្លួនចេញទៅសម្តែងនៅឯទឹកដីប្រទេសជប៉ុន។ ក្នុងនោះក៏មានអ្នកចម្រៀងដែលល្បីឈ្មោះដូចជា ស្រីល័ក្ខណ៍ ម្ចាស់បទ “ស្នេហាក្នុងពេលរាត្រី”, និង វុទ្ធា ម្ចាស់បទ “ក្រមុំបីស្តាយ” អមដោយសមាជិកដូចជាវិទូ, Reezy, យុទ្ធ ជាដើម គឺទទួលបានការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនជនជាតិជប៉ុន។

ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះការចេញសម្តែងនៅឯប្រទេសជប៉ុនលើកនេះ ក្រុមក្លាបយ៉ាហ៊ែន ហាក់បានផ្សព្វផ្សាយវប្បធម៌កម្ពុជាឲ្យកាន់តែទូលំទួលាយជាខ្លាំងទៅកាន់ពិភពលោក ជាពិសេសគឺប្រទេសជប៉ុនដែលជាប្រទេសមានចំណងមិត្តភាពស្អុិតរមួតជាមួយកម្ពុជាតែម្តង។ ពួកគាត់ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាជនជប៉ុន ដោយមានរៀបចំជាពិធីជប់លៀង និងដំណើរកម្សាន្តផ្សេងផងដែរ។ ខាងក្រោមនេះគឺជាកម្រងរូបភាពក្រៅឆាកនៃភាពជោគជ័យរបស់ក្រុម ក្លាបយ៉ាហ៊ែន នៅលើទឹកដីជប៉ុន៖ ប្រភពរូប៖ Steven Gargadennec